កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៤៧,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ វែង សោភា អត្តលេខ24042 ក្រុមវេចខ្ចប់ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិសំរោងទង ដោយមូលហេតុគាត់កើតជំងឺទឹកនោមផ្អែមរហូតដល់មានការវះកាត់ជើង។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ។
ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕