• English
  • ភាសាខ្មែរ
  • Chinese

លោក ឆែម សំអាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក បានធ្វើការរៃអង្គាសថវិការជូនសមាជិកម្នាក់ដោយមូលហេតុគ្រោះថ្នាក់ចរាចរណ៍

កណ្ដាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឆែម សំអាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៩៣,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ជ័រ សំណាង នៅក្រុមផ្នែកកុំព្យូទ័រអត្តលេខ5432 គាត់រស់នៅ ភូមិព្រៃទ្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមូលហេតុដោយសារតែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក

ឆ្លៀតឱកាសនោះ លោក ឆែម សំអាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕


អត្ថបទទាក់ទងដទៃទៀត