កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២៨,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ សែ រ័ត្ន ភេទស្រី អត្តលេខL.1110 មុខងារដេរកាបូបដៃB2 មូលហេតុដោយសារជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍។ ថវិកាដែលរៃអង្គាសបានមកពីបងប្អូនកម្មករ កម្មរការិនីប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក។
នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕