• English
  • ភាសាខ្មែរ
  • Chinese

លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីព

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកចំនួន៦នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន៖

១.​ ឈ្មោះ ម៉ើ សុខនួន អត្តលេខ35635 ដេរB7SW ​។

២. ឈ្មោះ ញឹម រដ្ធធានី អត្តលេខ35602 ក្រុមSwA7។

៣. ឈ្មោះ យ៉ូត ស្រីនៀត អត្តលេខ31044  ក្រុមដេរB7SW។

៤.ឈ្មោះ សេនជះ អត្តលេខ32530 ក្រុមA7SW។

៥.ឈ្មោះ ថា រ៉ា អត្តលេខ37159 ក្រុម A5SW។

 ៦.ឈ្មោះ សុះ ជ័យនុព អត្តលេខ32525 ក្រុមA1SW។

ឆ្លៀតឱកាសនោះ លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕