• English
  • ភាសាខ្មែរ
  • Chinese

លោក ខូវ ប្រុសទូច តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប៉ារ៉ា ហ្វ៊ូវ៉ា ស្ព័តស៍វែរ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៧២០,០០០រៀលជូនទៅដល់សមាជិកសហជីពចំនួន៨នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក​ ខូវ​ ប្រុស​ទូច តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប៉ារ៉ា ហ្វ៊ូវ៉ា ស្ព័តស៍វែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧២០,០០០រៀល ជូនសមាជិកសហជីពចំនួន៨នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ចន​ ទេវិន​ ភេទស្រី អត្តលេខ​ ០២៦៣​ មុខងារដេរ មូលហេតុគាត់ទើបនឹងសម្រាលកូន។

២.ឈ្មោះ​ ភន​ ស្រី​ឡូត​ ភេទស្រី អត្តលេខ​០៣៨៣​ មុខងាQC មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

៣.ឈ្មោះ​ ទឹម​ បូរឹន​ អត្តលេខ០៣៩៥ មុខងារផ្នែកវេចខ្ចប់ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

៤.ឈ្មោះ សៀង​ រ៉ាម៉ន​ ភេទប្រុស អត្តលេខ​០០០៤ មុខងារផ្នែកវេចខ្ចប់ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

៥.ឈ្មោះ​ ឈួន​ វាសនា​ ភេទ​ ស្រី ​អត្តលេខ​០២៨៩​ មុខ​ងាដេរ​ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

៦.ឈ្មោះ​ ថាន់​ រតនា ​ភេទ​ស្រី ​មុខ​ងាដេរ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

៧.ឈ្មោះ​ ឆន​ ឆេង​ ភេទ​ប្រុស ​អត្តលេខ​០៤២១ មុខ​ងារ​ឃ្លាំង មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

៨.ឈ្មោះ​ ភួង​ សៅ​ណុច​ ភេទ​ប្រុស​ អត្តលេខ​០១៧១ ​មុខ​ងារតុកាត់​ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍។

ឆ្លៀតឱកាសនោះ ខូវ​ ប្រុស​ទូច តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប៉ារ៉ា ហ្វ៊ូវ៉ា ស្ព័តស៍វែរ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត