កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចូលរួមបុណ្យសពកម្មករដែលជាសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ចំនួន ២នាក់ និងបានពាំនាំថវិកាចូលជាបច្ច័យដល់គ្រួសារនៃសពដូចខាងក្រោម៖
ទី១ ឈ្មោះ ឃុន ខន ភេទប្រុស អត្តលេខ២២៨៦៣ ផ្នែកដេរ ក្រុមA2 មានអាសយដ្ឋានស្ថិតនៅភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រួសារនៃសពទទួលបានបច្ច័យសរុបចំនួន ១,៧៤៤,៥០០រៀល ដែលបច្ច័យបានមកពី៖
១ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលជាបច្ច័យចំនួន ៤០០,០០០រៀល
២ នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលជាបច្ច័យចំនួន ៤០០,០០០រៀល
៣ ប្រាក់បានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ចូលរួមជាបច្ច័យចំនួន ៤៩៣,២០០រៀល
៤ ប្រាក់ខែចុងក្រោយដែលនៅសល់មានចំនួន ៤៥១,៣០០រៀល។
និងទី២ ឈ្មោះ ផាត ថាណាន់ អត្តលេខ២១២១៥ ផ្នែកជាងម៉ាស៊ីន មានអាសយដ្ឋានស្ថិតនៅភូមិកកោះ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រួសារនៃសពទទួលបានបច្ច័យសរុបចំនួន២,២៦៣,៣០០រៀល ដែលបច្ច័យបានមកពី៖
១ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលជាបច្ច័យចំនួន ៤០០,០០០រៀល
២ នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលជាបច្ច័យចំនួន ៤០០,០០០រៀល
៣ ប្រាក់បានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ចូលរួមជាបច្ច័យចំនួន ៤៩៧,០០០រៀល
៤ ប្រាក់ខែចុងក្រោយដែលនៅសល់មានចំនួន ៩៦៦,៣០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោក សែ ចិត និងក្រុមការងារ តំណាងលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពទាំង២ និងបួងសួងវិញ្ញានក្ខន្តប្អូន ឃុន ខន និងប្អូន ផាត ថាណាន់ ទៅកាន់សុគតិភព ព្រមទាំងថ្លែងអំណរគុណដល់លោកប្រធានសហព័ន្ធសហជីព លោកនាយកក្រុមហ៊ុន និងបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុនទាំងអស់ទទួលយកបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕