• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៦២៨,៥០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង និងក្រុមការងារតំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលដាក់ច្បាប់សម្រាកមាតុភាព អ្នកមានជម្ងឺធ្ងន់ធ្ងរ និងអ្នកជួបទុក្ខលំបាក។ ថវិការឧបត្ថម្ភនេះមានចំនួនសរុប ៦២៨,៥០០រៀល ដោយបានបែងចែកដូចខាងក្រោម៖

១ ឈ្មោះ សាវ សារី ភេទស្រី អត្តលេខPK0219 ផ្នែកវេចខ្ចប់ មូលហេតុសំរាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល

២ ឈ្មោះ សៅ ដែន ភេទស្រី អត្តលេខL0288 មុខងារ ដេរ ទើបរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល

៣ ឈ្មោះ ជា ចាន់ណា ភេទប្រុស អត្តលេខCUTT0170 ផ្នែកតុកាត់ មូលហេតុវះកាត់ឆ្អឹងខ្នងចង្កេះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល

៤ ឈ្មោះ សាន សុខុម ភេទស្រី អត្តលេខL1380 ក្រុមA7 មុខងារបិទកាវ មូលហេតុវះកាត់ពោះវៀនដុះខ្នែងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល

និងទី៥ ឈ្មោះ ជៃ ភាស់ ភេទស្រី អត្តលេខL0569 ប្រធានផ្នែកកាវ មូលហេតុកូនរបស់គាត់បានរអិលដួលបាក់ឆ្អឹងដងកាំបិត ថវិការឧបត្ថម្ភបានពីការរៃអង្គាសបានចំនួន ២២៨,៥០០រៀល។