• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៤៩៧,៤០០រៀលជូនសមាជិកសហជីពចំនួន៤នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៤៩៧,៤០០រៀល ជូនសមាជិកចំនួន៤នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ ជួប  ថៃគ័រ ភេទប្រុស អត្តលេខ242 បម្រើការងារនៅផ្នែកអ៊ុត មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព ថវិការៃអង្គាសសរុបបានចំនួន១៧៣,៥០០រៀល។

២.ឈ្មោះ សាយ ស្រីណុច ភេទស្រី អត្តលេខ890 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុយាយរបស់គាត់បានទទួលមរណភាព ថវិការៃអង្គាសសរុបបានចំនួន១២៣,៩០០រៀល។

៣.ឈ្មោះ សង ស្រីពៅ ភេទស្រី អត្តលេខ1729 បម្រើការងារនៅផ្នែកវេចខ្ចប់ មូលហេតុគាត់ទើបនឹងសម្រាលកូនរួច ទឹកប្រាក់ឧបត្ថម្តមានចំនួន១០០,០០០រៀល។

៤.ឈ្មោះ ពៅ  វិឆ្ឆិកា ភេទស្រី អត្តលេខ2719 បម្រើការងារនៅផ្នែកដេរ A12  មូលហេតុរៀបអាពាហ៏ពពាហ៏ ប្រាក់ឧបត្ថម្ថមានចំនួន១០០,០០០រៀល។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត