កណ្ដាល៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា លោកស្រី សុខ ឡាំងអេង តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ហុង សុផានី ភេទស្រី អត្តលេខB24/006 មូលហេតុគាត់ទើបរៀបអាពាហ៍ពិពាហ៍។
២.ឈ្មោះ ឈិន សុខឡេង ភេទស្រី អត្តលេខB24/016 មូលហេតុគាត់ទើបចេញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ឆ្លៀតឱកាសនោះ លោកស្រី សុខ ឡាំងអេង តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕