• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ប្រធានមូលនិធីសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជូនសំភារៈ និងថិការជូន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា

នៅថ្ងៃ៣១ ខែកក្កដា ២០២៥ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការ សម្រាប់ជួយកងទ័ព និងជនភៀសសឹក តាមរយៈ សភាសម័ន្ធសហជីពជាតិកម្ពុជា-NACC។ សំភារៈដែលប្រគល់ជូនមានដូចខាងក្រោម:

១. អង្គរ ២តោន

២. ទឹកសុទ្ធ ១០០កេស

៣. ទឹកត្រី ១០០យួ

៤. ទឹកស៉ីអ៉ីវ ១០០យួ

៥. មីជាតិ ១០០កេស

៦. សៀង ៥០កាដុង/៥គីឡូ

៧. ធូបមូស ៣កេសធំ=៥៤០ប្រអប់

៨. ថវិការ ២,០០០,០០០រៀល

សូមបញ្ជាក់ថា ក្រុមសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ និង សភាសម័្ពន្ធសហជីពជាតិកម្ពុជា នឹងចុះចែកគ្រឿងឧបភោគបរិភោគ និងសំភារ:ជាច្រើនទៀត ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥៕