• English
  • ភាសាខ្មែរ
  • Chinese

ប្រតិភូសហជីពកម្ពុជា ចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលនិងផ្លាស់ប្តូរបទពិសោធន៍សហជីពកម្ពុជា-វៀតណាម

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក លី វិចិត្រ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក អ៑ុន ដារ៉ា អនុប្រធានសភាសម័្ពន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ លោក ឡាយ ផល្លី អគ្គហេរញ្ញិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាអនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំងប្រតិភូសហជីពកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍សហជីពកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

វគ្គបណ្ដុះបណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍នេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីសហជីព ព្រមទាំងផ្តល់ឱកាសដល់ប្រតិភូសហជីពនៃប្រទេសទាំងពីរ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការងារសហជីព។

តាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរបទពិសោធន៍នេះ ភាគីសហជីពកម្ពុជា-វៀតណាម ក៏មានឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងទៅវិញទៅមក ក្នុងការរួមចំណែកលើកកម្ពស់ការងារសហជីព និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ-និយោជិត។

អត្ថបទទាក់ទងដទៃទៀត