កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ម៉ឺន ចន្ថា ភេទស្រី អត្តលេខZC 0417 បម្រើការងារផ្នែកខ្សែទឹកហូរ
២.ឈ្មោះ ង៉ែត ស្រីលួត ភេទស្រី អត្តលេខ ZB 0193 បម្រើការងារផ្នែកដេរ 3
៣.ឈ្មោះ ហ៊ុល វន្នីម ភេទស្រី អត្តលេខ ZD0824 បម្រើការងារផ្នែកចុងទី
៤.ឈ្មោះ រ៉ែន ស្រីមុំ ភេទស្រី អត្តលេខ ZD 0432 បម្រើការងារផ្នែកចុងទី
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕