កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុ ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេហេច) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀលជូនកម្មការនីចំនួន៤នាក់ មូលហេតុសម្រាលកូន ដែលនៅក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល។
ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេហេច) ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕
.jpg)

.jpg)


