• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាសូមចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ ទូទាំងរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លាបំផុតប្រកបដោយក្តីមោទកភាពក្រៃលែងចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសដែលគណៈកម្មការវាយតម្លៃនៃលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។

ការទទួលបាននូវពានរង្វាន់មួយនេះគឺពិតជាស័ក្កសមជាទីបំផុតចំពោះស្នាដៃដ៏ថ្លៃថ្លា និងការលះបង់ដ៏ធំធេងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនក្នុងការចូលរួម ថែរក្សាសុខសន្តិភាព បរណៈភាពទឹកដី សាមគ្គីភាព និងការអភិវឌ្ឍសង្គមជាតិ ជាពិសេសការដឹកនាំប្រកបដោយ ថាមពល ចក្ខុវិស័យវែងឆ្ងាយ និងបុរេសកម្មរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ដើម្បីចូលរួមចំណែកយ៉ាងសកម្មចំពោះស្មារតីយុវជន ជំនាន់ក្រោយ និងការលើកកម្ពស់ស្មារតីសហគមន៍អាស៊ាន។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្កសិទ្ធទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមីទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោសព្រំសព្ទសាធុការគ្រប់ប្រការជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនឹងពុទ្ធទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទទាក់ទងដទៃទៀត