• English
  • ភាសាខ្មែរ
  • Chinese

លោក យ៉ាវ សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ៣៥៥,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ាវ សាវណ្ណ និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃពាយ    ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ម៉ី សុខចាន់ អត្តលេខៈBW2378 ផ្នែកដេរនៅក្រុម14 ដោយសារបញ្ហាអំពើហឹង្សាក្នុងគ្រួសាររហូតទទួលរងរបួសជាទម្ងន់។

ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ៣៥៥,០០០រៀល៕

សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត