ខេត្តកំពង់ស្ពឺ៖ ទឹកចិត្តអាណិតស្រឡាញ់ និងការចែករំលែកក្នុងគ្រាលំបាក! កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន មីឡានណា លេឌេីវែរ អឹម អេហ្វ វ៉ាយ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី) បាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ទៅប្រគល់ជូនលោក ង៉ែត វណ្ឌី កម្មករផ្នែកដេរ (អត្តលេខ ២៦០២០២២) ដែលបានជួបទុក្ខទម្ងន់ដោយសារឪពុកបង្កើតបានទទួលមរណភាព។
ថវិកាសរុបដែលបានប្រគល់ជូននាឱកាសនោះមានចំនួន ២១៧,១០០ រៀល ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជំនួសទឹកចិត្តសប្បុរសធម៌របស់សហការីទាំងអស់នៅក្នុងរោងចក្រ។
តំណាងសហជីព ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងបានជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសលស្មើៗគ្នា។



