• English
  • ភាសាខ្មែរ
  • Chinese

លោក សុន សុភ័ក្ដ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជាប្រចាំក្រុមហ៊ុន យ៉ុងហេងស៊ីង លេឌើរ (ខេមបូឌា) ឯ.ក បានឧបត្ថម្ភប្រាក់ចំនួន៥៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៧នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សុន សុភ័ក្ដ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជាប្រចាំក្រុមហ៊ុន យ៉ុងហេងស៊ីង លេឌើរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៧នាក់រួមមាន៖

១.អ្នកសម្រាលកូនចំនួន៥នាក់

២.អ្នករៀបអាពាពិពាហ៍ចំនួន១នាក់

៣.កម្មករទទួលមរណភាពចំនួន១នាក់

នាឱកាសនោះ លោក សុន សុភ័ក្ដ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជាប្រចាំក្រុមហ៊ុន យ៉ុងហេងស៊ីង លេឌើរ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕