ដោយមានការអំពាវនាវពីមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWC លោក អែម គឹមប៉ាត និង ភរិយាបានឧបត្ថម្ភទឹកប្រាក់ចំនួន៤០,០០០រៀលដើម្បីជួយទៅដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព។
យើងខ្ញុំជាគណៈគ្រប់គ្រងមូលនិធីសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWCសូមថ្លែងអំណរគុណជូនចំពោះលោក អែម គឹមប៉ាត និង ភរិយាដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយដល់កងទ័ពខ្មែរជួរមុខនិងជនភៀសសឹកពីសង្គ្រាមឈ្លានពានសៀមមកលើទឹកដីខ្មែរចំនួន៤០,០០០រៀលដល់មូលនិធិសប្បុរធម៌ដើម្បីសុភមង្គលកម្មករដើម្បីយើងខ្ញុំយកទៅប្រើប្រាស់ក្នុងកម្មវិធីសប្បុរសធម៌
យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងគោរពជូនពរចំពោះសប្បុរសជនទាំងអស់ប្រកបកិច្ចការរកស៊ីឳ្យរីកចម្រើននិងជួបប្រទះពុទ្ធពរទាំងបូនប្រការ៖វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



