តាខ្មៅ ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំរោងចក្រ អេហ្វ អិម អេហ្វ មេនូហ្វេកធឺរីង ឯ.ក (ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល) បាននាំយកប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ជូនដល់សមាជិកសហជីពដែលទើបសម្រាលកូនចំនួន ៥រូប រួមមាន៖
១. ឈ្មោះ ឌឿន ធារ៉ែន (អត្តលេខ ០៧០៧៦) ផ្នែកអូសកាវ B11
២. ឈ្មោះ យ៉ុន ស្រីណែត (អត្តលេខ ០៦២៩១) ផ្នែកដេរ B12
៣. ឈ្មោះ ប៊ុន រចនា (អត្តលេខ ០៧១៦២) ផ្នែកបិតកាវ A
៤. ឈ្មោះ គាំ សុមាវត្តី (អត្តលេខ ០៦៥៥៤) ផ្នែកដេរ A1
៥. ឈ្មោះ អ៊ុច ស្រីហួច (អត្តលេខ ០៤៩១២) ផ្នែកបិតកាវ B
ជាចុងក្រោយ តំណាងសហជីពក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងសូមជូនពរដល់ ឯកឧត្តមប្រធាន ក្រុមការងារ ក៏ដូចជាបងប្អូនកម្មករនិយោជិតទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងមានសុខភាពល្អបរិបូរណ៍គ្រប់ៗពេល។







