(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក មួន ម៉េង តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីផ្ទាល់។
យោងតាមការបញ្ជាក់ពីតំណាងសហព័ន្ធសហជីព ថវិកាឧបត្ថម្ភទាំងនេះត្រូវបានបែងចែកជូនដល់បងប្អូនកម្មករ-កម្មការិនី ដែលក្នុងម្នាក់ៗទទួលបានចំនួន ៦០,០០០ រៀល សម្រាប់ជួយសម្រាលបន្ទុកជីវភាព ក្នុងនោះរួមមាន៖
- អ្នកមានផ្ទៃពោះ៖ ចំនួន ០៧ នាក់
- អ្នករៀបអាពាហ៍ពិពាហ៍៖ ចំនួន ០៣ នាក់
- អ្នកសម្រាលកូនរួច៖ ចំនួន ០២ នាក់
- អ្នកសុំច្បាប់ឈឺ៖ ចំនួន ០១ នាក់
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រផ្ទាល់។




















