កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលដឹកនាំដោយលោក សែ ចិត និងក្រុមការងារ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធ បាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ប្រគល់ជូនដល់កម្មការិនី ចំរើន ស្រីណុច (ផ្នែក PE B&C) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងពិធីបុណ្យសពរបស់ម្ដាយបង្កើត។
ថវិកាដែលបានប្រគល់ជូននាពេលនេះមានចំនួនសរុប ២៦០,៧០០ រៀល។
តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខ និងទទួលបានផលបុណ្យកុសលស្មើៗគ្នា។





