• English
  • ភាសាខ្មែរ
  • Chinese

ការចុះសួរសុខទុក្ខ និងនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចុះទៅសួរសុខទុក្ខកម្មការិនីម្នាក់គឺប្អូនស្រី ខាត់ ផាន់នួន។

ប្អូនស្រី ខាត់ ផាន់នួន ភេទស្រី អត្តលេខ ៣០២១៩ បម្រើការងារនៅផ្នែកលាបទឹកថ្នាំ C ត្រូវជាភរិយារបស់សព ដែលស្វាមីរបស់គាត់បានទទួលមរណភាព។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្រុមការងារបាននាំយកថវិកាដែលបានមកពីការរៃអង្គាសសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៣០២,០០០ រៀល ដើម្បីប្រគល់ជូនគ្រួសារសព។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ ដែលតែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា និងសូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នា។

អត្ថបទទាក់ទងដទៃទៀត