• English
  • ភាសាខ្មែរ
  • Chinese

សហជីពប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលមានជំងឺធ្ងន់ចំនួន ២នាក់

ខេត្តកណ្តាល៖ ការយកចិត្តទុកដាក់លើសុខទុក្ខ និងសុខមាលភាពសមាជិក! កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ លោក សឹម ឧត្តម ប្រធានសហជីពមូលដ្ឋាន ព្រមទាំងក្រុមការងារប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក (ស្ថិតនៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ) បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ១៨០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ០២ នាក់ ដែលកំពុងមានជំងឺធ្ងន់ ដោយក្នុងម្នាក់ៗទទួលបាន ៩០,០០០ រៀល

នាឱកាសនោះ តំណាងសហជីពបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានជូនពរឱ្យសមាជិកដែលឈឺឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត