• English
  • ភាសាខ្មែរ
  • Chinese

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ ឯ.ក ចុះជួយរៃអង្គាសថវិកាឧបត្ថម្ភដល់គ្រួសារសមាជិកជួបទុក្ខលំបាក

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក អុឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូត វែរ ឯ.ក (ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានដឹកនាំក្រុមការងារចុះជួយសម្រាលទុក្ខលំបាករបស់សមាជិក។

ក្រោមការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មកររកម្ពុជា ក្រុមការងារបានរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ប្អូនស្រី ឱក រស្មី ប្រធានខ្សែដេរអត្ថលេខ LR1565S និងជាសមាជិកសហជីព ដែលមានកូនទើបបានវះកាត់ដុំគីស។

ថវិកាសរុបដែលបានរៃអង្គាសឧបត្ថម្ភជូនដល់គ្រួសារសមាជិកជួបទុក្ខលំបាកនេះ មានចំនួន ៣២៦.៥០០រៀល ដើម្បីរួមចំណែកជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។

អត្ថបទទាក់ទងដទៃទៀត