• English
  • ភាសាខ្មែរ
  • Chinese

សហជីពមូលដ្ឋានទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០ រៀល ជូនសមាជិកសហជីពចំនួន០៥នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា សហជីពមូលដ្ឋានទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បាននាំយកប្រាក់ប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០ រៀល​ (បួនសែនប្រាំម៉ឺនរៀល) ជូនសមាជិកសហជីពចំនួន០៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន៩០,០០០ រៀល ក្នុងនោះរួមមាន៖
១. អ្នករៀបពិពាហ៍ចំនួន ២នាក់
២. អ្នកសម្រាលកូនរួចចំនួន ៣ នាក់  

ឆ្លៀតឱកាសនោះ សហជីពមូលដ្ឋានតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕