កំពង់ស្ពឺ៖ ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមការងារ តំណាងសមាជិក ស.ស.យ.ក នៃសភាពសម្ព័ន្ធសហជីពជាតិកម្ពុជា បាននាំយកអំណោយ និងសំភារៈ គ្រឿងឧបភោគ នៃមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកអំណោយសំភារៈ និងគ្រឿងឧបភោគ ចែកជូនដល់លោកយាយ ចំនួន ២រូប គឺលោកយាយឈ្មោះ ខែក ប៊ិន អាយុ ៨៧ឆ្នាំ និងលោកយាយឈ្មោះ កុយ ផល អាយុ ៨២ឆ្នាំ ដែលមានជីវភាពខ្វះខាតគ្មានទីពឹង ដែលរស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
សំភារៈ និងគ្រឿងឧបភោគរួមមាន៖ ១. អង្ករ ២បាវទម្ងន់ ១០០គីឡូក្រាម, ២.ត្រីខ ២យួរ, ៣.ប៊ីចេង ១គីឡូក្រាម, ៤.ទឹកត្រី ១យួរ, ៥.ទឹកស៊ីអ៉ីវ ១យួរ, ៦. ស្កស ១គីឡូក្រាម, ៧.ខ្ទឹមស ១គីឡូក្រាម, ៨.គុយទាវកញ្ចប់ ១កេស, ៩.ទឹកសុទ្ធ ១កេស, ១០.ទឹកដោះគោឆៅ ១យួរ និង១១.ថវិកាចំនួន ៥០៣,៥០០រៀល។
សរុបជាថវិការមានចំនួន ៨៩៣,០០០រៀល៕