កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ(ស៊ី.ឌី) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បាននាំយកប្រាក់រៃអង្គាស ៤,៨០០,០០០ រៀល (បួនលានប្រាំបីសែនរៀល) ជូនសមាជិកសហជីពចំនួន៤០នាក់ ដោយក្នុងម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ១២០,០០០រៀល ក្នុងនោះរួមមាន ៖
១.អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ២៥នាក់
២.អ្នកសម្រាលកូនមានចំនួន ១២នាក់
៣.អ្នកឈឺលើសពីមួយសប្តាហ៍មានចំនួន ៣នាក់
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ(ស៊ី.ឌី) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕


.jpg)



.jpg)






