ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ដោយមានការចាត់តាំង និងតំណាងឱ្យលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា បងប្អូនថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំរោងចក្រ វេនធូរ៉ា បាននាំយកថវិកាឧបត្ថម្ភមួយចំនួន៣៥២,២០០រៀលទៅប្រគល់ជូនប្អូនប្រុសម្នាក់ដែលជាកម្មករ ក្រោយរូបលោកបានជួបគ្រោះថ្នាក់រអិលដួលបណ្តាលឱ្យរងរបួសប៉ះពាល់ដល់ក្បាល។
ទឹកប្រាក់ដែលបាននាំទៅប្រគល់ជូនប្អូនប្រុសរងគ្រោះនាពេលនេះ មានចំនួនសរុប ៣៥២,២០០ រៀល ។ ថវិកាទាំងនេះ មិនមែនជាកញ្ចប់ថវិកាផ្លូវការណាមួយឡើយ ប៉ុន្តែវាគឺជាទឹកប្រាក់ដែលបានមកពីការស្ម័គ្រចិត្តរៃអង្គាសគ្នាចេញពីបេះដូង ពីសំណាក់បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំសហជីពនៅក្នុងរោងចក្រផ្ទាល់តែម្តង។
សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តអាណិតស្រឡាញ់ ភាពជាបងប្អូន និងការមិនបោះបង់គ្នាចោលក្នុងគ្រាមានអាសន្ន។ ទោះបីជាចំនួនថវិកានេះតិចក្ដីឬច្រើនក្ដីប៉ុន្តែវាពិតជាមានតម្លៃខាងផ្លូវចិត្តយ៉ាងធំធេង ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងជាកម្លាំងចិត្តជម្រុញឱ្យប្អូនប្រុសរងគ្រោះ ឆាប់បានសះស្បើយពីរបួស និងអាចត្រឡប់មកបម្រើការងារវិញក្នុងពេលឆាប់ៗខាងមុខនេះ។




