តាកែវ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជម្រាបជូនក្នុងនាមតំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បាននាំយកថវិកាឧបត្ថម្ភជួយដល់កម្មការិនីម្នាក់គឺប្អូនស្រី ធ្លក អេង។
ប្អូនស្រី ធ្លក អេង អត្តលេខ ៧០៦៣១ បម្រើការងារនៅផ្នែកប្រអប់ មានស្វាមីកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់ថវិកាដែលបានមកពីការរៃអង្គាសសប្បុរសធម៌ ចំនួន ១៦២,០០០ រៀល ជូនដល់ប្អូនស្រីដើម្បីសម្រាលទុក្ខលំបាក។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលតែងតែផ្តល់កិច្ចសហការ និងចូលរួមជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកបែបនេះ។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងទទួលបានបុណ្យកុសលស្មើៗគ្នា។



