• English
  • ភាសាខ្មែរ
  • Chinese

សហជីព CMUY ប្រចាំក្រុមហ៊ុន យូ ជា ស៊ុន ស៊ូ ប្រូសេស៊ីង នាំយកថវិកាមនុស្សធម៌ជួយសម្រាលទុក្ខកម្មកររងគ្រោះថ្នាក់ចរាចរណ៍

កំពត៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា  ប្រចាំក្រុមហ៊ុន យូ ជា ស៊ុន ស៊ូ ប្រូសេស៊ីង ហ្វេកធើរីង ឯ.ក (CMUY) ដែលដឹកនាំដោយលោក ស៊ឹម ទោ ប្រធានសហជីពមូលដ្ឋាន ក្រោមការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធ បាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ប្រគល់ជូនដល់កម្មករឈ្មោះ ស៊ូ រ៉អែនី (ខ្សែរដេរ B2) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងការព្យាបាល។

ថវិកាដែលបានប្រគល់ជូននាពេលនេះមានចំនួនសរុប ៣៤២,០០០ រៀល។

តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន យូ ជា ស៊ុន ស៊ូ ប្រសេស៊ីង (ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកឈូក ខេត្តកំពត) ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់បងប្អូនរួមការងារជួបទុក្ខលំបាក និងសូមជូនពរឱ្យបងប្អូនទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត