ផ្សព្វផ្សាយ

លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះជួបសំណេះសំណាលបងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញចុះពិនិត្យមើលស្ថានភាពការងារ សំណេះសំណាលជាមួយភាគីក្រុមហ៊ុន តំណាងកម្មករសហជីព និងទទួលទានអាហារសាមគ្គីថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំរើការងារប្រមាណជាជាងពីរពាន់នាក់ នៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ្វ៊ូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាឱកាសចុះជួបសំណេះសំណាល ក៏មានការចូលរួមពីភាគីខាងក្រុមហ៊ុន លោក ផឹង ធាឈីវ នាយកក្រុមហ៊ុន លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងបុគ្កលិកក្រុមហ៊ុនមួយចំនួនផងដែរ។ ក្នុងកំឡុងពេលសួរសុខទុកនោះបងប្អូនកម្មករនិយោជិត សប្បាយចិត្ដ និងរីករាយនៅពេលឃើញថ្នាក់ដឹកនាំក្រសួង ចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្ដៅកាន់តែខ្លាំង ដែលនេះបានបង្ហាញអំពីការយកចិត្ដទុកដាក់ខ្ពស់ចំពោះកម្មករ។ ក្នុងពេលចុះពិនិត្យនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានសាកសួរផ្ទាល់អំពីលក្ខខណ្ឌការង...

លោក លី វិចិត្រ ចូលរួមរំលែកទុក្ខ ដល់ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃរសៀលទី២០ ខែសីហា ឆ្នាំ២០២៤ លោក សែ ចិត តំណាងដ៏ខ្ពង់ខ្ពស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងក្រុមការងារ បានចូលរួមរំលែកទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងចំពោះលោកស្រី ភី ចន្ធី ជាប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលម្ដាយរបស់លោកស្រីឈ្មោះ ប៊ុន ចន្ថា បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយរោគាពាធ។ លោក សែ ចិត តំណាងសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក៏បានចូលរួមជាថវិកាចំនួន ៤០០,០០០រៀល និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងគុណបុណ្យព្រះរតនៈត្រ័យសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ប៊ុន ចន្ថា ឆាប់បានទៅកាន់សុគតិភពកុំបីខានឡើយ។

សហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក
ភ្នំពេញ៖ នៅថ្ងៃរសៀលទី១៧ ខែសីហា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ដែលបានមានអាសយដ្ឋាននៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភ ប្រគល់ជូនបងប្អូនកម្មករ កម្មការិនី ចំនួន ៧នាក់ ដែលជាសមាជិកសហជីព នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក។ ថវិកាឧបត្ថម្ភសម្រាប់សមាជិកទាំង ៧នាក់ ក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល រួមមាន៖ អ្នកសម្រាលកូនចំនួន ៣នាក់ អ្នកឈឺធ្ងន់ចំនួន ៤នាក់ សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ៨៤០,០០០រៀល។

តើបណ្ណ បសស មានអត្ថប្រយោជន៍អ្វីខ្លះ?
តើបណ្ណ បសស មានអត្ថប្រយោជន៍អ្វីខ្លះ? សូមទស្សនាទាំងអស់គ្នា https://youtu.be/OLqkQhGPu5U

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមអាណត្ដិទី១ ជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។ នាឱកាសនោះ លោក លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។ បន្ថែមទៀត លោក លី វិចិត្រ ក៏បានសង្កត់ធ្ងន់លើកអត្ថប្រយោជន៍ ប.ស.ស...

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន ទ្រីនីធី ហ៊ែនប៊ែក ខូអិលធីឌី
កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន ទ្រីនីធី ហ៊ែនប៊ែក ខូអិលធីឌី ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមអាណត្ដិទី៣ ជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ទ្រីនីធី ហ៊ែនប៊ែក ខូអិលធីឌី ព្រមទាំង មន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។ នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។ ...

សេចក្ដីថ្លែងការណ៍រួម សូមធ្វើការបដិសេធ ការចេញផ្សាយរបស់ សារព័ត៌មាន ខេមបូឌា ដេលី ពាក់ព័ន្ធការចោទប្រកាន់មកលើសហភាពសហជីពកម្ពុជាពន្លឺកម្មករ និង សហភាពសហជីពសុភមង្គលកម្មករកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការធ្វើការបដិសេធ នៃការចេញផ្សាយរបស់ សារព័ត៌មាន ខេមបូឌា ដេលី (CAMBODIA DAILY) ខ្លឹមសារនៃសេចក្ដីថ្លៃការណ៍រួម៖

សេចក្ដីថ្លែងការណ៍រួម សូមធ្វើការបដិសេធ ការចេញផ្សាយរបស់ វិទ្យុអាស៊ីសេរី ពាក់ព័ន្ធការចោទប្រកាន់មកលើសហភាពសហជីពកម្ពុជាពន្លឺកម្មករ និង សហភាពសហជីពសុភមង្គលកម្មករកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការធ្វើការបដិសេធ នៃការចេញផ្សាយរបស់ វិទ្យុអាស៊ីសេរី (RFA) ខ្លឹមសារនៃសេចក្ដីថ្លៃការណ៍រួម៖

សេចក្ដីថ្លែងការណ៍រួម សូមធ្វើការបដិសេធ ការចេញផ្សាយរបស់ ផេកហ្វេសបុក វីអូឌី ពាក់ព័ន្ធការចោទប្រកាន់មកលើសហភាពសហជីពកម្ពុជាពន្លឺកម្មករ និង សហភាពសហជីពសុភមង្គលកម្មករកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការធ្វើការបដិសេធ នៃការចេញផ្សាយរបស់ ផេកហ្វេសបុក វីអូឌី. ខ្លឹមសារនៃសេចក្ដីថ្លៃការណ៍រួម៖

សេចក្ដីថ្លែងការណ៍រួម សូមធ្វើការបដិសេធ ការចេញផ្សាយរបស់ សារព័ត៌មាន ខេមបូឌាដេលី ពាក់ព័ន្ធការចោទប្រកាន់មកលើសហភាពសហជីពកម្ពុជាពន្លឺកម្មករ និង សហភាពសហជីពសុភមង្គលកម្មករកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការធ្វើការបដិសេធ នៃការចេញផ្សាយរបស់ វិទ្យុវីអូអេ (VOA) ។ ខ្លឹមសារនៃសេចក្ដីថ្លៃការណ៍រួម៖

លោក អ៊ុន ដារ៉ា ប្រតិកម្មខ្លាំងលើរបាយការណ៍សង់ត្រាល់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុន ដារ៉ា អ្នកនាំពាក្យសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងទៅលើរបាយការណ៍សង់ត្រាល់ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ខាងក្រោមនេះជាវីដេអូកិច្ចសម្ភាសន៍លោក អ៊ុន ដារ៉ា ជាមួយអ្នកសារព័ត៌មាន

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដាក់លិខិតជូន លោក មឿន តុលា នាយកប្រតិបត្ដិអង្គការ សង់ត្រាល់ ស្នើសុំកែតម្រូវលើរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចាត់មន្រ្ដីសហភាពសហជីព និងបងប្អូនសហជីពប្រចាំមូលដ្ឋានមួយចំនួន យកលិខិតដាក់ចូលទៅលោក មឿន តុលា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ ដើម្បីស្នើសុំឱ្យមានការកែតម្រូវនូវរបាយការណ៍ដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងលិខិតនោះ លោក លី វិចិត្រ បានបញ្ជាក់ថា របាយការណ៍ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលខ្លឹមសារនៃរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្ដិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផងប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពជាក់ស្ដែង និងមិនរំលេចទាល់តែសោះនូវសមិទ្ធិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។ លោកបានបញ្ជាក់ថែមទៀតថា ក្នុងករណីបើលោក មឿន តុលា នាយកអង្គការ សង់ត្រាល់ មិនធ្វើការកែតម្រូវតាមការស្នើសុំទេនោះ លោក លី វិចិត្រ នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្...

សេចក្ដីថ្លែងការណ៍ ស្ដីពី របាយការណ៍មិនឆ្លុះបញ្ជាំងពីការពិត ដោយអង្គការសង់ត្រាល់ អំពីសេរីភាពសហជីពនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការរកឃើញរបស់សង់ត្រាល់ ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិត នៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅស្តីពីសេរីភាពសហជីពនៅកម្ពុជា ។ ខ្លឹមសារទាំងស្រុងនៃសេចក្ដីថ្លែងការណ៍របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ដែលតំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកជាង ៤ម៉ឺននាក់ ដែលកំពុងធ្វើការងារ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ នៅកន្លែងការងារ នៅពេលដែល យើងខ្ញុំទាំងអស់គ្នាបានឃើញនូវសកម្មភាពរបស់អង្គ...

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន យូ ជា ឆេង អ៉ិនធើណេសិនណល ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន យូ ជា ឆេង អ៉ិនធើណេសិនណល ឯ.ក ស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន យូ ជា ឆេង អ៉ិនធើណេសិនណល ឯ.ក ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។ នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។ បន្ថែមទៀត ឯកឧត្ដម ក៏បានសង្កត់ធ្ងន់លើកអត្ថប...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនចំនួន ២៤៤,៨០០រៀល ដល់សមាជិកប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកថវិការរៃអង្គាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់កម្មករម្នាក់ឈ្មោះ កឹម សៀកឡី អត្តលេខ ១៨១៨ ផ្នែក លាបកាវA2 ដោយសារម្ដាយគាត់ទទួលមរណភាព ថវិការរៃអង្គាសសរុបមានចំនួន ២៤៤,៨០០រៀល៕ សូមជូនពរបងប្អូនកម្មករនិយោជិតទាំងអស់ សុខភាពល្អ សំណាងល្អគ្រប់គ្នាៗ

តំណាងសហជីពទឹកចិត្ដស្រ្ដីកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនចំនួន ៥២៧,០០០រៀល ដល់សមាជិកប្រចាំក្រុមហ៊ុន ភីធី ហ៊្វូវ៉ា ស័្ពតស៍វែរ (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សហជីពទឹកចិត្តស្រី្តកម្ពុជា ប្រចាំក្រុមហ៊ុន ភីធី ហ៊្វូវ៉ា ស័្ពតស៍វែរ (ខេមបូឌា) ឯ.កស្ថិតភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកប្រាក់រៃអង្គាសប្រគល់ជូនបងប្អូនកម្មករចំនួន ១ នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍( ថែមម៉ោង៨)។ ថវិការដែលបានរៃអង្គាសមានចំនួន១៦៧,០០០រៀល និងថៅកែរោងចក្រជូនបន្ថែមចំនួន ៥០$ ព្រមទាំងបុគ្គលិកក្រុមហ៊ុន ៤០$ទៀត។ សរុបទឹកប្រាក់ ៥២៧,០០០រៀល៕

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។ នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។ បន្ថែមទៀត ឯកឧត្ដម ក៏បានសង្កត់ធ្ងន...

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពចំនួន ២២២,៧០០រៀល នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក
កំពង់ស្ពឺ៖ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពម្នាក់ឈ្មោះ អ៉ឺម ណូន អត្ដលេខ 26606 ផ្នែកតុកាត់ ក្រុម D10 ដោយមូលហេតុ៖ម្ដាយរបស់គាត់ទទួលមរណៈភាព។ សមាជិកដែលទទួលថវិកាឧបត្ថម្ភ ធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិវាលវង ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ក៏បានធ្វើការរៃអង្កាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចំនួន ២២២.៧០០រៀល។ ថវិកាទាំងនេះក៏បានប្រគល់ជូនគាត់រួចរាល់គ្រប់ចំនួន និងសូមជូនបុណ្យកុសលដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទទួលបានបុណ្យកុសលស្មើៗគ្នា៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនចំនួន ៤៥០,០០០រៀល ដល់សមាជិកប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភជូនសមាជិកដែលទើបឆ្លងទន្លេរួច ចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល។ សរុបថវិការឧបត្ថម្ភមានចំនយណ ៤៥០,០០០រៀល៕

លោក អ៉ឹម ស៊ីថាត បានផ្ដល់ថវិកាឧបត្ថម្ភជូនចំនួន ៤៥០,០០០រៀល ដល់សមាជិកប្រចាំក្រុមហ៊ុន ហុងរួយ ប៊ែក (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ឹម ស៊ីថាត តំណាង ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុងរួយ ប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិកាឧបត្ថម្ភជូនដល់សមាជិកសមាជិកាសហជីពដែលទើបរៀបអាពាពិហ៍ពាហ៍ និងឆ្លងទន្លេរួចមានចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០រៀល។ សរុបជាថវិកាមានចំនួន ៤៥០,០០០រៀល៕