ផ្សព្វផ្សាយ

លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេន ធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព
កំពង់ស្ពឺ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេន ធូរ៉ា តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ វ៉េង យូលាង អត្ថលេខ៦០៧០ ផ្នែកតុកាត់កាវ(E1) មូលហេតុដោយសារម្ដាយរបស់បានទទួលមរណៈភាព ស្ថិតនៅភូមិទី1 ឃុំភូមិកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ថវិការប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២៥២,១០០រៀល៕

លោក វេត វី និងក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនគ្រួសារខ្វះខាត
កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ ក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកានិងសម្ភារៈមួយចំនួនចែកជូនដល់គ្រួសារខ្វះខាត អ្នកមីងមានឈ្មោះឆែម ឈឿន រស់នៅម្នាក់ឯង ស្ថិតនៅក្នុងភូមិបុរីរម្យ សង្កាត់វាលពង់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ថវិកានិងសម្ភារៈរួមមាន៖១.អង្ករ ៦០គីឡូក្រាម, ២.ថវិការ ១០០,០០០រៀល, ៣.ទឹកស៊ីអ៊ីវ ២យួរ, ៤.ទឹកត្រី ១យួរ, ៥.ទឹកសុទ្ធ ១កេះ៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ឆ្នាំង៖ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់បងស្រីកម្មករម្នាក់ដែលជាសមាជិកសហជីព ដោយសារម្ដាយគាត់ទទួលមរណៈភាព ថវិការប្រគល់ជូនគាត់មានចំនួន ២២០,០០០រៀល។ សូមអរគុណបងប្អូនកម្មករនិយោជិក ដែលបានជួយសហការ រាល់បងប្អូនដែលជួបទុក្ខលំបាក និងជូនពរបងប្អូនកម្មករ សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា៕

លោក អ៉ឹម ស៊ីថេង ប្រធានសហជីពកំលាំងចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក និងក្រុមការងារ ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោក អ៉ឹម ស៊ីថេង ប្រធានសហជីពកំលាំងចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក និងក្រុមការងារ ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកចំនួន ៦នាក់ ដែលទើបតែសម្រាលកូនរួច និងរៀបអាពាហ៍ពិពាហ៍ ដោយក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ៧២០,០០០រៀល៕

លោក អឹម ចន់ថៃ ប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក និងក្រុមការងារ ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោក អឹម ចន់ថៃ ប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក និងក្រុមការងារ បានធ្វើការរៃអង្គាសថវិកាពីបងប្អូនកម្មករនិយោជិតក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដើម្បីយកទៅផ្ដល់ថវិកាឧបត្ថម្ភនេះជូនសមាជិកឈ្មោះ សួង សុខខេម អត្ដលេខ០៥០៦ មូលហេតុ៖ឪពុកកំពុងឈឺធ្ងន់។ ថវិកាឧបត្ថម្ភនេះមានចំនួន ៣៧៥,៥០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភប្រចាំខែធ្នូ ឆ្នាំ២០២៣ ដល់សមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤១ ភូមិវាលវង់ ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិកាឧបត្ថម្ភជូនដល់សមាជិក-សមាជិកានៃសហជីពទឹកចិត្ដកម្មករកម្ពុជា សម្រាប់សមាជិកដែលទើបរៀបអាពាហ៍ពិពាហ៍, សម្រាលកូន និងអ្នកឈឺលើសពី១សប្ដាហ៍ ដែលមានចំនួន ៣០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ៣,៦០០,០០០រៀល៕

លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា នៅចុងឆ្នាំ២០២៣ បន្ដការផ្សព្វផ្សាយគោលនយោបាយសហជីពសម្រាប់សមាជិកថ្មី
កំពង់ស្ពឺ៖ នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ហ៊ីរ៉ូតា ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅចុងឆ្នាំ២០២៣នេះបានបន្ដការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា។ ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ២៩នាក់ផងដែរ៕

លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា ចុះជួបថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក
កណ្ដាល៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា បានចុះជួបថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ឡាយ ផល្លី ក៏បានប្រាប់ទៅថ្នាក់ដឹកនាំថា ចំពោះសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក គឺមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវិញ្ញាបនបត្រចុះបញ្ជីអង្គការវិជ្ជាជីវៈត្រឹមត្រូវ ដូចនេះយើងយកកិច្ចការងារនេះ អនុវត្ដប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ។ ត្រូវចូលរួមដោះស្រាយរាល់ការវិវាទដែលកើតឡើងរវាងក្រុមហ៊ុន និងកម្មករនិយោជិតឱ្យមានប្រសិទ្ធភាព ដោយផ្ដោតទៅលើប្រយោជន៍រួមជាធំ។

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ អ៊ូ សុក្ខា អត្ថលេខ02001 ក្រុមទឹកថ្នាំ(D12) មូលហេតុដោយសារប្ដីរបស់បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១០ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅភូមិត្បែងពក ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ថវិកាដែលរៃអង្គាសពីបងប្អូនកម្មករ កម្មការនីប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ៣០៥,៧០០រៀល៕

សមាជិក ស.ស.យ.ក នៃ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក សែ ចិត និងក្រុមការងារជាសមាជិក ស.ស.យ.ក នៃ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ ជុំ សាវឿន អត្ថលេខៈ20409 ក្រុមដេរ(E12) មូលហេតុដោយសារកូនរបស់បានទទួលមរណភាព ស្ថិតនៅភូមិ ឬស្សីមួយគុម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ថវិការប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ៤១៣,០០០រៀល៕

លោក វេត វី នាំថវិកាឧបត្ថម្ភ សហជីពទឹកចិត្ដកម្មករកម្ពុជា ជូនសមាជិកនៅមន្ទីពេទ្យ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក វេត វី តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុនខាយណាង តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ សាត ថាវិន ផ្នែកតុកាត់ មូលហេតុដោយសារ.ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថវិការប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២០០,០០០រៀល។

ឯកឧត្ដម លី វិចិត្រ ជួបសំណេះសំណាលជាមួយសមាជិកសហជីព នៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ីនដាសស្រ្ទី ឯ.ក
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ីនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្ដម ក៏ចូលរួមអបអរសាទរចំពោះបងប្អូនស្រ្ដីដែលមានផ្ទៃពោះ និងបងប្អូនទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។ ឯកឧត្ដម ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើន ជាពិសេសស្រ្ដីមានផ្ទៃពោះ គឺមានការគាំពាយ៉ាងយកចិត្ដទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល គឺសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ ២ ទទួលបាន ១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាលសរុបចំនួន ១៤លើក ដោយក្នុង១លើកទទួលបានថវិកាចំនួន ៨០,០០០រៀលទៀតផង។ មិនត្រឹមតែរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ប៉ុណ្ណឹងទេ សហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៉ីស្ដក្រោននេះ ក៏ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកចំនួន ១២០,០០០រៀល ក្នុងម្នាក់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម លីវ...

ក្រសួងការងារប្រកាស ស្តីពីការឈប់សម្រាក ថ្ងៃទិវាសន្តិភាពនៅកម្ពុជា
ក្រសួងការងារប្រកាស ស្តីពីការឈប់សម្រាក ថ្ងៃទិវាសន្តិភាពនៅកម្ពុជា

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤១ ភូមិវាលវង់ ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់កម្មករជាសមាជិកសហជីព ឈ្មោះ សុន សុខហេង អត្ថលេខ១០៦៧៨ ក្រុមដេរ(E៣) មូលហេតុដោយសារម្ដាយរបស់បានទទួលមរណភាព ថវិកាប្រគល់ជូនមានចំនួនទឹកប្រាក់សរុប ២៤៥,០០០រៀល៕

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពនៅក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក
កណ្ដាល៖ នៅទី១៩ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា ប្រធានសហជីព, លោក អូន ប៊ុនណា អនុប្រធាន និងលោក សុខ រ៉ូ លេខាធិការ បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៅក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ចំនួន ២រូប ដែលមានឈ្មោះ ១. ឈិន វាសនា ភេទស្រី អត្ដលេខ១០១០ ផ្នែកដេរ មូលហេតុសម្រាលកូន និង២. ម៉ាប់ ស្រីខួច ភេទស្រី អត្ដលេខ៣៣៨៤ ក្រុមពិនិត្យ មូលហេតុរៀបអាពាហ៍ពិពាហ៍ ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៦០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ១២០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពនៅក្រុមហ៊ុន ហ្គោលដេន ប៊ីលាន
កំពង់ស្ពឺ៖ នៅទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ឺ សាណែត ប្រធានសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន និងក្រុមការងារ បាននាំយកថវិកាឧបត្ថម្ភជូនសមាជិកសហជីព ៣រូប ដែលមានឈ្មោះ ១.ហៅ ម៉េងហួយ ២.ជួន ម៉ាលី និង៣.ឡេង ហុច ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ១៨០,០០០រៀល៕

ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.កចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា
កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ី ចៀនជីន តំណាងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានចូលរួមបរិច្ចាគថវិកាចំនួន ១០០ដុល្លា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា ដាក់បំពាក់តាមផ្លូវច្រកចូលវត្ដសិលាចារិក ហៅវត្ដក្ដីត្រឹប ពីផ្លូវជាតិលេខ១ ចូលរហូតដល់ខ្លោងទ្វាវត្ដ ដែលមានចំងាយ ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង តាមរយៈមូលនិធិសប្បុរសធម៌ ដើម្បី សុភមង្គលកម្មករ។ លោក លី វិចិត្រ ប្រធានមូលនិធិក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក និងគោរពជូនចំពោះក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក ប្រកបដោយកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

តំណាងសហជីពសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា
កំពង់ស្ពឺ៖ ថ្ងៃទី 20 ខែធ្នូឆ្នាំ 2023 តំណាងសហជីពសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពឈ្មោះ ទ្រី កុសល ផ្នែកបិតកាវ អត្ដលេខ ២១៦៧៨ ធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ស៊ីឌី) ឯ.ក ដែលម្ដាយគាត់បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ថវិកាដែលប្រគល់ជូនសមាជិកសហជីពមានចំនួន ២៧៥,៧០០រៀល៕

លោក សូត្រ សុជាតិ នាំយកថវិកាឧបត្ថម្ភជូន គ្រួសារសពដែលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ខេនផាក
កណ្ដាល៖នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាពី ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា បាននាំយកថវិកាឧបត្ថម្ភដើម្បីចូលរួមរំលែកទុក្ខជូនគ្រួសារសពដែលជាសមាជិកមានឈ្មោះ ស្រេង រ៉ានុ ភេទប្រុស អត្ថលេខ ១០៨៨ ក្រុមដេរL២ ធ្វើការនៅក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក មូលហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍(ស្លាប់) ស្ថិតនៅភូមិភក្ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ថវិកាប្រគល់ជូនក្រុមគ្រួសារនៃសពមានចំនួនទឹកប្រាក់ ១០០(ដុល្លា)៕

កម្មករនិយោជិតនៃក្រុមហ៊ុន អូសិន ហ្វាស់ (ខេមបូឌា) ហ៊្វូតវែរ ហ្វេកធើរី ឯ.ក ស្ម័គ្រចិត្ដចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា
កំពង់ស្ពឺ៖ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារសហជីពទឹកចិត្ដយុវជនកម្ពុជា នៅក្នុងក្រុមហ៊ុន ហ៊ុន អូសិន ហ្វាស់ (ខេមបូឌា) ហ៊្វូតវែរ ហ្វេកធើរី ឯ.ក ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា។ ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ៣១៣នាក់ផងដែរ៕