កំពង់ស្ពឺ៖នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលកំពុងជួបទុក្ខលំបាក។ ប្រាប់ឧបត្ថម្ភទាំងនោះបានមកពីការរៃអង្គាសពីបងប្អូនជាសមាជិកសហជីព និងថវិការបស់សហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា សរុបថវិកាឧបត្ថម្ភមានចំនួនសរុប ៧២៦,៤០០រៀល ដោយក្នុងនោះរួមមាន៖
១ ឈ្មោះ សុខ ចន្ធូ អត្តលេខBW0308 ក្រុម6 ដែលវះកាត់ត្រចៀក ទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធសហជីពចំនួន ១០០,០០០រៀល និងបានប្រាក់រៃអង្គាសបន្ថែមចំនួន ១៧៤,០០០រៀល។ សរុបទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៧៤,០០០រៀល
២ ឈ្មោះ កយ ផាត អត្តលេខBW1923 ផ្នែកដេរ ក្រុម11 មូលហេតុឪពុកគាត់ទទួលមរណៈភាព ទទួលបានប្រាក់រៃអង្គាសចំនួន ២២៥,៧០០រៀល
និងទី៣ ឈ្មោះ មោក ណុប អត្តលេខBW1977 ក្រុម19 ត្រូវជាប្តីឈ្មោះគប់ គន្ធា អត្តលេខBW0421 ក្រុមសាប់ ជាប្រពន្ធ ដែរបានគ្រោះថ្នាក់ចរាចរណ៍រហូតបាក់ឆ្អឹងដងកាំបិត ទទួលបានប្រាក់រៃអង្គាសចំនួន ២២៦,៧០០រៀល
ជាមួយគ្នានោះផងដែរ លោក យ៉ាវ សាវណ្ណ និងក្រុមការងារ ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យកុសល្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕