• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភប្រចាំខែធ្នូ ឆ្នាំ២០២៣ ដល់សមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា​ ប្រចាំនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤១ ភូមិវាលវង់ ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិកាឧបត្ថម្ភជូនដល់សមាជិក-សមាជិកានៃសហជីពទឹកចិត្ដកម្មករកម្ពុជា សម្រាប់សមាជិកដែលទើបរៀបអាពាហ៍ពិពាហ៍, សម្រាលកូន និងអ្នកឈឺលើសពី១សប្ដាហ៍ ដែលមានចំនួន ៣០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ៣,៦០០,០០០រៀល៕