• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧០៤,២០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន ឡូរិន ហ៊្វូតវេរ ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ឡូរិន ហ៊្វូតវេរ ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧០៤,២០០រៀល ជូនសមាជិកសហជីពដូចខាងក្រោម៖

១ ឈ្មោះ គីន ម៉ារីណា ភេទស្រី អត្តលេខLR2357D ប្រធានដេរ10 រស់នៅភូមិក្បាលគាយ ឃុំសាមគ្គីមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មូលហេតុប្ដីរបស់គាត់ទទួលមរណៈភាព ទទួលបានថវិកាឧបត្ថម្ភ បានពីការរៃអង្គាសមានចំនួន ២១៦,៥០០រៀល។

២ ឈ្មោះ រីម រុំ  ភេទប្រុស ផ្នែកដេរ ក្រុមB៧  អត្តលេខ 241316 មូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍ររងបួសធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានថវិកាឧបត្ថម្ភ បានពីការរៃអង្គាសមានចំនួន ២៩៦,៧០០រៀល។

និងទី៣ ឈ្មោះ ឱក ឡៃហួយ ភេទស្រី អត្តលេខ LR3000S ក្រុមដេរ3A រស់នៅភូមិស្លែងដីដុះ ឃុំព្រែកស្ទែន ស្រុកវិញ្ញាឮ ខេត្តកណ្ដាល មូលហេតុម្ដាយគាត់ឈឺយ៉ាងធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចតេជោរ ទទួលបានថវិកាឧបត្ថម្ភ បានពីការរៃអង្គាសមានចំនួន ១៩១,០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ លោក​ អ៊ឹម ចាន់ថៃ ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវេរ ឯ.ក ដែលជានិច្ចកាលតែងតែចូលរួមរំលែកនូវថវិកាផ្ទាល់ខ្លួនជួយដល់បងប្អូនដែលជួបទីទាល់ និងសូមជូនបុណ្យកុសល្យដែលកើតមាន ដល់បងប្អូនទាំងអស់គ្នាផងដែរ៕