• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក បានរៃអង្គាសទឺកប្រាក់ចំនួន២៨២,៥០០រៀលជូនកម្មការនីម្នាក់ដែលម្ដាយរបស់គាត់ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន២៣៥,២០០រៀលជូនដល់កម្មការិនីឈ្មោះ ចក់ សុខងីម អត្ថលេខpk.1129  បម្រើកាងារផ្នែកវេចខ្ចប់ មូលហេតុម្ដាយរបស់គាត់បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍។ ថវិការទាំងអស់បានមកពីក្រុមហ៊ុនហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.កសូមអរគុណដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាត្រូវការផ្ទាល់ខ្លួនតាមកម្លាំងសទ្ធាជ្រះថ្លាដល់បងប្អូននិងសូមជូនបុណ្យ។កុសលដល់បងប្អូនស្មើៗគ្នា។

相关文章