• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១,៩៣៧,៦០០រៀលជូនទៅសមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានទៅចូលរួមរំលែកទុក្ខបុណ្យសពនិងបាននាំយកថវិកាមកចូលបុណ្យដល់កម្មករម្នាក់ឈ្មោះ ឈួន ជីវន្ត័ ភេទប្រុស អត្តលេខ១៦៤៤២ ផ្នែកCNC មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតកាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖

១.ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្រុមហ៊ុន វេន ធូរ៉ា មានចំនួនទឹកប្រាក់៥២៦,៣០០រៀល។

២.លោកនាយកក្រុមហ៊ុនចូលបុណ្យ៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏កៀមកំដល់គ្រួសារសពផង។

៣.ឯក ឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលបុណ្យចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពផង។

៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារចំនួន១០០ដុល្លា លុយខ្មែរចំនួន២១១,៣០០រៀល។

ឆ្លៀតឱកាសនោះ លោក សែ ចិត ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់ ឯកឧត្ដម លី វិចិត្រ លោកនាយកក្រុមហ៊ុន និងបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕