កំពង់ស្ពឺ៖នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ វេន ធូរ៉ា តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះប៊ូ រ៉ា អត្តលេខ278 ផ្នែកដេរ(B2) មូលហេតុ៖(ដោយសារម្ដាយរបស់បានទទួលមរណភាព) ស្ថិតនៅភូមិវាលណុង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថវិកាប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២៨៤,៥០០រៀល៕