កំពង់ស្ពឺ៖នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេន ធូរ៉ា តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មការិនីឈ្មោះ រ៉ា ស្រីពៅ អត្ថលេខ17688 ក្រុមQC(D) មូលហេតុដោយម្តាយរបស់គាត់បានទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិទំនប់ទឹក ឃុំបវេល ស្រុកមង្គលបុរី ខេត្តបាត់ដំបង ថវិកាដែលរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២៤៥,២០០,រៀល៕