កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ១១៦,០០០រៀល ជូនសមាជិកសហជីពចំនួន ១នាក់ ឈ្មោះ ភី សំអាត អាយុ៥៤ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារគាត់ភ្លើងឆេះផ្ទះនិងរងរបួសឆេះខ្លួន ថវិកាដែលជូនគាត់មានចំនួនទឹកប្រាក់ ១១៦,០០០រៀល។
តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា សូមថ្លែងអំណរអរគុណដល់បងប្អូនកម្មករប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕