កណ្ដាល៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខសហជីពមូលដ្ឋាន និងចូលរួមពិភាក្សាការងារមួយចំនួន ជាមួយនាយកក្រុមហ៊ុន, រដ្ឋបាល នៃក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិចម្កាស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងឱកាសនោះផង ឯកឧត្តម ក៏បានផ្សព្វផ្សាយបន្ថែមទាក់ទងទៅនិងអត្ថប្រយោជន៍ ប ស ស ដល់បងប្អូនតំណាងកម្មករនិយោជិត មានផ្ទៃពោះ និងបងប្អូនដែលរងហានិភ័យ ដែលបំរើការងារនៅក្រុមហ៊ុន ផងដែរ៕