កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះជួបសមាជិកសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក និងបាននាំយកថវិកាឧបត្ថម្ភជូនកម្មករកម្មការិនីដែលមានផ្ទៃពោះ និងអ្នកសម្រាលកូនចំនួន ៤ នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១០០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ៤០០,០០០រៀល៕