• English
  • ភាសាខ្មែរ
  • Chinese

សមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ សមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិការៃអង្គាសមកជូនបងស្រីជាសមាជិកសហជីព ឈ្មោះ អែម ឡាលីន អត្ថលេខ០១៤១៨ ក្រុមទឹកថ្នាំC៥ ដោយសារគាត់មានទុក្ខជាទម្ងន់ឪពុករបស់គាត់បានទទួលមរណៈភាព ប្រាក់រៃអង្គាសដែលយកមកជូនគាត់មានចំនួន ២៥០,៤០០រៀល៕