កណ្ដាល៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកស្រី ឆាវ ផល្លា ប្រធានសហជីពកម្លាំងចិត្ដយុវជនកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជំនួសមុខឱ្យលោក អ៉ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា បានធ្វើការរៃអង្គាសជាថវិកាឧបត្ថម្ភជូនដល់កម្មការិនីដែលសមាជិកសហជីពឈ្មោះ ផាន់ ពុតលីន ភេទស្រី នៅក្រុម1 អត្ថលេខ2303 មូលហេតុជួបមានបញ្ហាពេលឆ្លងទន្លេ (កូនមិនដឹងខ្លួន)។ ថវិកាឧបត្ថម្ភដែលផ្ដល់ជូនមានចំនួន ១០០,០០០រៀល៕