• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២២០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២២០,០០០រៀលជូនសមាជិកឈ្មោះ គឹម ស្រីនាង ក្រុមA១ អត្តលេខ 240165 មូលហេតុ វះកាត់ដុំគីស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ជាមួយគ្នានោះផងដែរ លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យកុសល្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕