• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានពាំនាំថវិកាឧបត្ថម្ភពីសហជីពទឹកចិត្តកម្មករកម្ពុជា ចំនួន ៣៤០,០០០រៀល ប្រគល់ជូនបងប្អូនកម្មករជាសមាជិកចំនួន ៤នាក់ រួមមាន៖ ១.ស្ត្រីមានផ្ទៃពោះ ចំនួន ២នាក់ ២.រៀបអាពាហ៍ពិពាហ៍ ចំនួន ១នាក់ និង ៣.កម្មករឈឺសម្រាកពេទ្យលើសពីមួយអាទិត្យ ចំនួន ១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៩០,០០០រៀល៕