• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា នៅចុងឆ្នាំ២០២៣ បន្ដការផ្សព្វផ្សាយគោលនយោបាយសហជីពសម្រាប់សមាជិកថ្មី

កំពង់ស្ពឺ៖ នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ហ៊ីរ៉ូតា ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅចុងឆ្នាំ២០២៣នេះបានបន្ដការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា។

ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ២៩នាក់ផងដែរ៕