• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៨២,០០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២៨២,០០០រៀល ជូនសមាជិកសហជីពចំនួន ២នាក់ ដូចខាងក្រោម៖

១ ឈ្មោះ គិន គា អត្តលេខ 0237   ផ្នែកដុតឡ មូលហេតុយាយទទួលមរណៈភាព បានទទួលប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ១៣០,០០០រៀល

២ ឈ្មោះ ស៊ន ច្រឹប អត្តលេខ 0222 ផ្នែកដេរ B22 មូលហេតុប្អូនប្រុសឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ បានទទួលប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ១៥២,០០០រៀល៕

相关文章