• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅរោងចក្រ ផឹនីនស៊្យូឡឺ អ៉ឺនធើណេសិនណល

កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិការពីការរៃអង្គាស បងប្អូនកម្មករ កម្មាការិនី ប្រចាំ រោងចក្រ ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ជូនដល់កម្មការិនី ឈ្មោះ ហៀង ណារិន អត្តលេខPR-1907 ដែលមានជីវភាពខ្វះខាត កូនកើតមកមានកាយសម្បទាមិនគ្រប់គ្រាន់ (ពិការភាព ក្បាលធំ ខុសពីកុមារទូទៅ)។ នៅថវិការដែលបានផ្ដល់ជូនគាត់មានចំនួន ២៤៤,០០០រៀល៕