ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក ឡាយ សំអូន ជាអនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។
លោក ឡាយ សំអូន ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ពី ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើនជាពិសេសស្ត្រីមានផ្ទៃពោះគឺមានការគាំពារយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគឺសម្រាកកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ២ទទួលបាន១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលសរុបចំនួន ១៤ លើកដោយក្នុងមួយលើកទទួលបានថវិកាចំនួន ៨០,០០០រៀល ទៀតផង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករកម្មការិនីចំនួន ០៨នាក់ ដែលម្នាក់ៗទទួលបាន ១២០,០០រៀល រួមមាន÷
១, អ្នកមានផ្ទៃពោះ ចំនួន ២នាក់
២,អ្នករៀបការ ចំនួន ២នាក់
៣, អ្នកឈឺធ្ងន់ ចំនួន ៤នាក់
សរុបថវិកាមានចំនួន ៩៦០,០០០រៀល៕